ក្រុមកាំភ្លើងធំ Arsenalនិងតោខៀវ Chelsea ទទួលបានជ័យជំនះដូចគ្នានៅ ពាន Europa League

អត្ថបទដោយ៖
ហេង វណ្ណា

កាំភ្លើងធំ Arsenal និងតោខៀវ  Chelsea ទទួលបានជ័យជំនះដូចគ្នានៅ ពាន Europa League នៅក្នុងពូលរៀងៗខ្លួន ។
កាំភ្លើងធំ Arsenal ៤-២ Vorskla  នៃការប្រកួតសន្សំពិន្ទុ ក្នុងពូល E ពាន Europa League កាលពីយប់មិញ ក្នុងផ្ទះរបស់ខ្លួន ។ ៤គ្រាប់របស់ក្រុម  Arsenal រកបាន ដោយ Aubameyang ២គ្រាប់ នៅនាទី១៩ និង៥៦ និង Danny Welbeck និង Mesut Oezil ម្នាក់១គ្រាប់នៅនាទី៤៨ និង នៅនាទី៧៤ ។ តែក្រុមភ្ញៀវ Vorskla របស់អ៊ុយក្រែន រក បាន២គ្រាប់វិញដោយ Volodimir Chesnakov នៅនាទីទី៧៧ និង Vyacheslay Sharpar នៅនាទី៩០ ។ ខណៈ ក្រុម Sporting CP ២-០ ក្រុម Qarabag FK
សូមបញ្ជាក់ថា ក្នុងពូល E ក្រុមកាំភ្លើង Arsenal និងក្រុម   Sporting CP មាន៣ពិន្ទុឈរកំពូលតារាងដូចគ្នា ។
ចំណែកឯក្រុម តោខៀវ Chelsea ១-០ PAOK Salonika ។ រកបានដោយកីឡាករ Willian ពីការបញ្ជូនបាល់របស់ Ross Barkley គឺយ៉ាងល្អ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner