សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសពីការប្រកួតពានរង្វាន់ សម្តេចក្ឡាហោម ស ខេង ឆ្នាំ២០១៨

អត្ថបទដោយ៖
ហេង វណ្ណា

សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសពីការរៀបចំការប្រកួតកីឡាហែលទឹក ដណ្តើមពាន រង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ឆ្នាំ២០១៨ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ដែលគ្រោង នឹងដំណើរការនាថ្ងៃទី២៤ ខែកញ្ញា ខាង មុខនេះ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា តាមរយៈការប្រកួតនេះ គឺជាការផ្តល់ឱកាសដល់យុវជននានាបានបញ្ចេញសមត្ថភាពពិតប្រាកដរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីបានការ ហ្វឹកហាត់នៅតាមក្លឹបរៀងៗខ្លួន។ លោកឲ្យដឹងទៀតថា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់ទុកថា ព្រឹត្តិការណ៍ហែលទឹកពានរង្វាន់សម្តេចក្រឡាហោម ស ខេង គឺជាព្រឹត្តិការណ៍ធំទី៣ នៅក្នុងចំណោមព្រឹត្តិការណ៍ កីឡាហែលទឹកថ្នាក់ជាតិនានា ដែលបានប្រារព្ធធ្វើឡើងជាច្រើនលើកជារៀងរាល់ឆ្នាំ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner