លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិកត្រៀមរួចរាល់ហើយ ដើម្បីបើកកិច្ចចរចាភ្លាមៗជាមួយកូរ៉េខាងជើង

កូរ៉េខាងជើង ៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបង្ហាញការស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ក្នុងអំឡុងជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចស្រេចហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាភ្លាមៗដើម្បីឈានដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទំាងស្រុងគិតត្រឹមឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ប៉ុមប៉េអូ បាននិយាយថា រូបលោកបានជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃពុធ សប្តាហ៍នេះ ហើយព្រមទំាងបានអញ្ជើញគាត់មកជួបពិភាក្សាគ្នានៅក្នុងទីក្រុងញ៊ូយ៉ក សហរដ្ឋអាម៉េរិក នាសប្តាហ៍ក្រោយនេះ នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងបិទទីតាំងធ្វើតេស្តមីស៊ីលរបស់ខ្លួន ស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមអង្កេតការណ៍អន្តរជាតិ ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner