នរគបាលខណ្ឌពោធិ៍សែនជ័យចុះឆែកឆេរផ្ទះសំណាក់អូរដឹម ឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឈានដល់ចុះទៅបង្ក្រាប និងចាប់ខ្លួនបាន រួមជាមួយនឹងថ្នាំញៀន ឧបករណ៍ជក់មួយចំនួនទៀត ក្នុងបន្ទប់លេខ១០៣ ជាន់ទី១ ផ្ទះសំណាក់អូរដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រតិបត្តិការខាងលើ ដឹកនាំផ្ទាល់ដោយលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងក្រោយពីស្រាវជ្រាវឃើញមុខសញ្ញាសេពគ្រឿងញៀន និងផ្ទះសំណាក់ដែលផ្តល់ជម្រកឲ្យប្រព្រឹត្តបទល្មើស។

សមត្ថកិច្ចបានឲ្យដឹងថាទីតាំងផ្ទះសំណាក់ខាងលើ មានថៅកែឈ្មោះ បែល វណ្ណាដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរថៅកែផ្ទះសំណាក់ ស្នាក់នៅកន្លែងកើតហេតុ។ ក្រោយពីកម្លាំងជំនាញស្រាវជ្រាវ ឈានដល់ចុះទៅចាប់ឃាត់ខ្លួន មេការផ្ទះសំណាក់ម្នាក់ និងស្រីម្នាក់ទៀត ដកហូតបានថ្នាំញៀន និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ឈ្មោះ វិត វទ្ធី ហៅ អាចែ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេការផ្ទះសំណាក់ ស្នាក់នៅកន្លែងកើតហេតុ និងទី២ឈ្មោះ ម៉ាក ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ ក្នុងនោះដែរ សមត្ថកិច្ចបានហៅថៅកែផ្ទះសំណាក់ផងដែរ សរុប៣នាក់ ទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី រីឯផ្ទះសំណាក់ខាងលើ ត្រូវបានលោកស្រីព្រះរាជអាជ្ញាបង្គាប់ឲ្យបិទទ្វារជាបណ្តោះអាសន្ន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner