មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា ផលិតផលនៅក្នុងស្រុកសរុប GDP ពិភពលោកក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ៤.៩ភាគរយ
សហរដ្ឋអាម៉េរិក៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ផលិតផលនៅក្នុងស្រុកសរុប ឬ GDP ពិភពលោកនៅក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ៤.៩ភាគរយ ឬបង្កឱ្យខាតបង់ជាទឹកប្រាក់១២ទ្រីលានដុល្លារក្នុងរយៈពេល២ឆ្នាំ នេះបើតាមសារព័ត៌មាន CGTN ។
ការព្យាករខាងលើនេះរបស់ IMF គឺផ្ទុយគ្នាទៅនឹងការព្យាករកាលពីខែមេសា កន្លងទៅ ដែលថា ផលិតផលនៅក្នុងស្រុកសរុប GDP ពិភពលោកនឹងធ្លាក់ចុះ៣.០ភាគរយតែប៉ុណ្ណោះ ដោយសារតែវិបត្តិ COVID-19 ។ បន្ថែមលើនេះ ជំងឺឆ្លងរាតត្បាតសកលមួយនេះ ក៏បានធ្វើឱ្យប្រជាជនរាប់រយលាននាក់នៅទូទាំងពិភពលោកបាត់បង់ការងារផងដែរ ។
បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ចុះ៨.០ភាគរយ ហើយ១០.២ភាគរយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ខណៈចិនដែលបានបើកសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើងវិញកាលពីខែមេសាមកនេះ ត្រូវបានគេរំពឹងថា អាចនឹងមានកំណើនសេដ្ឋកិច្ច១.០ភាគរយ ៕




