អ្នកជំនាញផ្នែកសេដ្ឋកិច្ចអាម៉េរិកនិយាយថា ការរឹតត្បិតរបស់សហរដ្ឋអាម៉េរិកលើក្រុមហ៊ុន Huawei គឺជាការបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

សហរដ្ឋអាម៉េរិក៖ សេដ្ឋវិទូអាម៉េរិកនិយាយថា សហរដ្ឋអាម៉េរិកបានបំពានកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ តាមរយៈដាក់ការត្រួតពិនិត្យការនាំចេញលើក្រុមហ៊ុន Huawei និងបានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្មថ្មី នេះបើសារព័ត៌មាន CGTN ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យកូឡុំប៊ី លោក ជេហ្វ្រី សាកស៍ បានបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ ចង់ឱ្យចិនបន្តទិញទំនិញរបស់សហរដ្ឋអាម៉េរិក ដោយយោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីលើទីក្រុងប៉េកាំង ដូចជាការហាមឃាត់ការនាំចេញ ផលិតផលអេឡិចត្រូនិកអន្តរជាតិទៅកាន់ក្រុមហ៊ុន Huawei ។ សេដ្ឋវិទូអាមេរិករូបនេះបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគួរតែផ្អែកលើភាគីទាំងសង ខាង ដែលមិនមានសកម្មភាពដាក់ទណ្ឌកម្មណាមួយ ដោយលោកជឿជាក់ថា ការដាក់ទណ្ឌកម្មថ្មីនឹងបំបែកកិច្ចព្រមព្រៀង ដោយដាក់បន្ទុកសេដ្ឋកិច្ចថ្មីជាឯកតោភាគីលើចិន ។

សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិកបានប្រើប្រាស់អំណាចរដ្ឋ ដើម្បីគាបសង្កត់ និងទប់ ទល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei អស់រយៈពេលជាងមួយឆ្នាំ ស្ថិតក្រោមហេតុផលសន្តិសុខជាតិ និងការគ្រប់គ្រងការនាំចេញដែលរំលោភបំពាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner