សារព័ត៌មានរុស្ស៊ីចេញផ្សាយថា អ៊ីរ៉ង់លួចធ្វើតេស្តបាញ់មីស៊ីលផ្លោងរំលងច្រកសមុទ្រយុទ្ធសាស្រ្តរបស់អន្តរជាតិ

អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានលួចបាញ់ សាកល្បងមីស៊ីលផ្លោង ក្នុងពេលធ្វើសមយុទ្ធយោធានៅច្រកសមុទ្រយុទ្ធសាស្រ្ត Hormuz កាលពីសប្តាហ៍មុននេះ ។
យោងតាមប្រភពរបស់ផ្កាយរណបស៊ើបការណ៍ និងមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេ រិកផងនោះ បានអោយដឹងថា កងទ័ពអ៊ីរ៉ង់បានធ្វើតេស្តបាញ់មីស៊ីលផ្លោងប្រភេទ Fateh-110 Mod 3 នៅអំឡុងការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែលជាការហាត់សមដើម្បីបិទច្រកសមុទ្រ Hormuz ។
ហើយបើព័ត៌មានខាងលើជាការពិតមែននោះ វាទំនងជាលើកទីមួយហើយ ដែល រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានធ្វើតេស្តមីស៊ីលនៅក្នុងឆ្នាំ២០១៨នេះ ក៏ប៉ុន្តែជុំវិញសេចក្តីរាយការណ៍នេះដែរ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ខ្លួនដឹងអំពីការធ្វើសមយុទ្ធយោធារបស់អ៊ីរ៉ង់ តែពុំបានបកស្រាយពាក់ព័ន្ធនឹងការធ្វើតេស្តសព្វាវុធ នេះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner