ប្រមុខការទូតកូរ៉េខាងជើងអះអាងថា ប្រទេសខ្លួននឹងបន្តចំណេះដឹងផលិតអាវុធនុយក្លេអ៊ែរ
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បាននិយាយថា ប្រទេសរបស់លោកនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែរ ដើម្បីទុកវាជាមធ្យោបាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាម៉េរិក ចំពោះទីក្រុងព្យុងយ៉ាង។ លោក រី យ៉ុងហូ បានធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដើមកាលពីថ្ងៃ អង្គារ៍សប្តាហ៍នេះ។