សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី១០ ខែកក្កដាខាងមុខ បើទោះបីជាមានការឆ្លងរាតត្បាត COVID-19

សិង្ហបុរី៖ ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសសង្ហិបុរី នៅថ្ងៃអង្គារ៍ម្សិលមិញបានបញ្ជាក់ថា សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិរបស់ខ្លួននៅថ្ងៃទី១០ ខែកក្កដាខាងមុនេះ បើទោះបីជាការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នៅមិនទាន់ធូរស្រាលនៅឡើយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

ការប្រកាសខាងលើនេះរបស់ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសសង្ហិបុរី បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នៅថ្ងៃអង្គារនេះនិយាយថា លោកបានផ្ដល់យោបល់ឱ្យប្រធានាធិបតីសង្ហិបុរីលោកស្រី ហាលីម៉ាហ៍ យ៉ាខូប រំលាយសភាចោល និងចេញបញ្ជារៀបចំការបោះឆ្នោតសកលមុនអាណត្តិ ។

បន្ថែមលើនេះ ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានប្រកាសដែរថា លោកស្រីប្រធានាធិបតីបានសម្រេចរំលាយសភា រីឯការជ្រើសរើសបេក្ខជននឹងត្រូវបានធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានគណៈកម្មាការរៀបចំការបោះឆ្នោតសម្រេចយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner