ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត អំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្ននឹងជំងឺឆ្លងកូវីដ-១៩ ខណៈដែលពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តប្រកាសសូមឱ្យបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូអាល់កុលឬចឹលសម្លាប់មេរោគហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បន្តថាសូមកុំធ្វេសប្រហែសឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើន ដូចជាទីផ្សាផ្សារទំនើបហាងទំនិញលក់ដូរតាមផ្លូវតូចធំភោជនីយដ្ឋាន ហាងកាហ្វេជាពិសេសក្លី និក និងមន្ទីរពេទ្យរដ្ឋ និងឯកជនគឺ ត្រូវមានចឹលទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថាយើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហើយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅថ្ងៃនេះខ្ញុំនឹងប្រកាសដាក់អោយប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner