សម្តេចតេជោ ហ៊ុន សែន៖ វិស័យកសិកម្ម-កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឃ្លីបវីដេអូមួយនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយបានលើកឡើងថា កម្ពុជា កំពុងពង្រឹងវិស័យកសិកម្ម- កសិឧស្សាហកម្ម ក្នុងពេលវិបត្តិកូវីដ-១៩ នៅក្នុងពេលដែលវិបត្តិ Covid-19 កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា ។
 
នៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពិតណាស់ គឺយើងត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសនៃការវិនិយោគ ក៏ដូចជាការអភិវឌ្ឍវិស័យកសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍន៍ និងភាពរីកចម្រើន នាពេលអនាគត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner