រយៈពេល៩ថ្ងៃមានមនុស្សស្លាប់ដោយសារលង់ទឹកចំនួន៣០នាក់
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃនេះថា មានមនុស្ស៤នាក់ទៀត បានស្លាប់ដោយសារជំនន់ទឹកភ្លៀង ដែលនាំឲ្យករណីស្លាប់ដោយសារលង់ទឹកបានកើនដល់ចំនួន៣០ នាក់ហើយក្នុងរយៈពេល៩ថ្ងៃជាប់គ្នាកន្លងមក នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថាករណី បាត់បង់ជីវិតនេះ បានកើតឡើងកាលពីថ្ងៃទី១៨តុលា។ ក្នុងចំណោមអ្នកស្លាប់៤នាក់ចុងក្រោយនោះ មាននៅខេត្តស្វាយរៀងម្នាក់, បាត់ដំបងម្នាក់, កណ្ដាលម្នាក់ និងខេត្ដបន្ទាយមានជ័យម្នាក់។
កម្ពុជាគិតត្រឹមពីថ្ងៃទី១១តុលាដល់ ១៩តុលា ការស្លាប់ បានកើនឡើងចំនួន៣០ នាក់ហើយ ក្នុងនោះមាន៥នាក់បានស្លាប់កាលពីថ្ងៃទី១១តុលា, ៧នាក់បានស្លាប់កាលពីថ្ងៃទី១២តុលា, ៣នាក់បានស្លាប់កាលពីថ្ងៃទី១៣តុលា ,២នាក់ចុងក្រោយនេះបានស្លាប់កាលពីថ្ងៃទី១៤តុលា, ២នាក់បានស្លាប់កាលពីថ្ងៃទី១៥តុលា, ២នាក់បានស្លាប់កាលពីថ្ងៃទី១៦តុលា, ៥នាក់បានស្លាប់កាលពីថ្ងៃទី១៧តុលា, និង៤នាក់បានស្លាប់កាលពីថ្ងៃទី១៨តុលា៕


។។។។