សមត្ថកិច្ចចាប់បានគ្រឿងញៀនជិត៤គីឡូក្រាមនិងចាប់បានជនសង្ស័យប្រុសស្រី២នាក់នៅខេត្តស្ទឹងត្រែង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យស្រីប្រុស២នាក់និង ដកហូតថ្នាំញៀនបានជិត ៤គីឡូក្រាមនៅខេត្តស្ទឹងត្រែង។
ប្រតិបត្តិការបង្រ្កាបនោះគឺបានធ្វើឡើង កាលពីម៉ោង៥ កន្លះ ល្ងាច ថ្ងៃទី១៧តុលាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ចែម ផានិត បានឲ្យដឹងថា ជនសង្ស័យស្រី ប្រុសទាំង២ នាក់ ដែលត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ឃាត់ខ្លួនបានរួមមានឈ្មោះ អ៊ិន ថា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ វ៉ាន ភូរ ភេទប្រុស អាយុ ២៧ឆ្នាំ និងដកហូតបានគ្រឿងញៀន៤កញ្ចប់ធំ ស្មើនឹងជិត៤គីឡូក្រាម ព្រមទាំងថ្នាំគ្រវីចំនួន ២ថង់តូចទៀត។
នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងស្ទឹងត្រែង ហើយបាននាំយកមកសាកសួរ ហើយនៅថ្ងៃទី១៨ខែតុលា សមត្ថកិច្ចបាននាំជនសង្ស័យ ទៅដកហូតយកថ្នាំញៀនមាន ៤កញ្ចប់ធំ និង២ថង់តូច នៅផ្ទះជនសង្ស័យ ស្ថិតនៅជិតច្រកទ្វារអន្តរជាតិត្រពាំងក្រៀល កម្ពុជា-ណងណុក ខៀន ឡាវ។ លោកវរៈសេនីយ៍ទោ ចែម ផានិត បានបញ្ជាក់ឲ្យដឹងថា ម្សៅក្រាមសថ្លាទាំង ៤កញ្ចប់ធំ ដែលមន្ត្រីនគរបាលជំនាញគ្រឿងញៀន បានពិនិត្យឃើញថាគឺជា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE មានទម្ងន់សរុប ៣ពាន់៩៥០,៩៧ ក្រាម ស្មើនឹងជិត ៤គីឡូក្រាម និងថ្នាំក្រវី ក្បាល ២ថង់តូច ថែមទៀតផង។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ថ្នាំញៀនទាំងនេះ គឺពិតជារបស់ពួកគេ មែន ដោយពួកគេបាននាំយកឆ្លងដែនពីឡាវ ចូលមកខេត្តស្ទឹងត្រែង កម្ពុជា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿង រួមទាំងវត្ថុតាមបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner