កម្មកររោងចក្រ និងប្រជាពលរដ្ឋមួយចំនួនត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ជួយសម្រួលក្នុងការដឹកជញ្ជូន
កងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០នៅថ្ងៃច័ន្ទនេះ បានជួយដឹកជញ្ជូនកម្មកររោងចក្រដើម្បីចូលទៅយកសំម្ភារៈរបស់ខ្លួនក្នុងរោងចក្រ និងដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួនចូលផ្ទះរបស់ពួកគាត់ផងដែរ ក្រោយពេលដែលទឹកបានស្រកអស់ជាច្រើន។ការដឹកជញ្ជូនកម្មកររោងចក្រនិងប្រជាពលរដ្ផនៅថ្ងៃនេះបានធ្វើឡើងនៅ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់ តាមបទបញ្ជារបស់លោកមេបញ្ជាការ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អូប័រ ចំនួន ១០គ្រឿង និងកម្លាំងជាង១០០នាក់ ត្រូវបានប្រើប្រាស់សំរាប់ប្រតិបត្តិការជួយសង្រ្គោះនេះ។
សូមជម្រាបថា ខណ្ឌដង្កោ បានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល៦ថ្ងៃមកហើយ។ តាមរបាយករណ៍ របស់លោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង កងសង្រ្គោះមានប្រសាសន៍ថាចាប់ពីថ្ងៃទី១៤រហូតមកដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២០កម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ ត្រូវបានកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ ជួយសង្រ្គោះ ចំនួន ៩៦៦ ជើង ស្មើ៤ពាន់៧៤៤ នាក់ ដែលនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ៕


