នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​វៀតណាម​ ​លេចចេញ​កិច្ចព្រមព្រៀង​បញ្ជូន​អាវុធ​និង​បច្ចេកវិទ្យា

​ជប៉ុន​និង​វៀតណាម​បាន​ព្រម​ព្រៀ​ម​គ្នា​ ​នៅ​ថ្ងៃចន្ទ​ ​ទី​១​៩​ ​តុលា​នេះ​ថា​ ​នឹង​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​សន្តិសុខ​ ​និង​សេដ្ឋកិច្ច​ ​រួម​មាន​ទាំង​កិច្ចព្រមព្រៀង​ស្តីពី​ការនាំចេញ​បច្ចេកវិទ្យា​និង​ឧបករណ៍​យោធា​ទៅ​វៀតណាម​ទៀត​ផង​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ ​Channel​news​asia​។​


​ផ្អែក​តាម​ប្រភព​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​លោក​ ​Y​os​h​i​hide​ Su​g​a​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​វៀតណាម​ N​guy​e​n Xu​an​ ​P​h​uc ​ថា​ ​«​វា​គឺជា​ជំហាន​ធំ​មួយ​ ​ក្នុង​វិ​ស​័​យ​សន្តិសុខ​សម្រាប់​ប្រទេស​ទាំងពីរ​​​ដែល​ពួកយើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ​ជា​គោលការណ៍​ ​លើ​ការបញ្ជូន​បច្ចេកវិទ្យា​ ​និង​ឧបករណ៍​ការពារ​ជាតិ​។​»​ ​លោក​ Su​g​a​ ​បន្ថែម​ទៀត​ថា​ ​វៀតណាម​ដែល​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​អា​ស៊ាន​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​គឺជា​កូនសោ​រ​គន្លឹះ​បង្ហាញ​ពី​ភាព​សេរី​និង​ការ​បើកចំហ​រ​ ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​


​គួរ​បញ្ជាក់​ថា​ ​ការ​ព្រមព្រៀង​នេះ​ធ្វើឡើង​ ​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​ទើប​ឡើង​កាន់​តំណែង​ថ្មី​ ​ជំនួស​លោក​អាបេ​ ​រូប​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​នៅ​វៀតណាម​។​ ​បន្ទាប់ពី​វៀតណាម​ ​លោក​ ​Y​os​h​i​hide​ Su​g​a​ ​គ្រោង​នឹង​បន្ត​ទស្សនកិច្ច​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner