ស្ត្រីរាប់ពាន់នាក់ចូលរួមក្បួនតវ៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងៗទៀត ដើម្បីសម្តែងការប្រឆាំងនឹងលោក ដូណាល់ ត្រាំ

អត្ថបទដោយ៖
ធី ដា

អាមេរិក៖ ស្ត្រីរាប់ពាន់នាក់បានចូលរួមនៅក្នុងការដើរក្បួនតវ៉ារបស់ស្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដើម្បីលើកទឹកចិត្តពលរដ្ឋអាមេរិកកុំបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ នៅអាណត្តិទីពីរ និង ដើម្បីតវ៉ាប្រឆាំងចំពោះការតែងតាំងអ្នកស្រី អាមី ខុននី បារ៉េត ជាចៅក្រមតុលាការកំពូល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។

ស្ត្រីសុំមិនបញ្ចេញឈ្មោះម្នាក់ដែលបានចូលរួមនៅក្នុងការដើរក្បួនតវ៉ានេះ បាននិយាយថា ពួកយើងមកទីនេះ ដោយសារតែពួកយើងជឿថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងហានិភ័យ ហើយពួកយើងដឹងថា អំណាចរបស់ស្ត្រីអាចនាំឲ្យមានការផ្លាស់ប្ដូរបាននៅក្នុងប្រទេសនេះ ។

ការដើរក្បួនតវ៉ារបស់ស្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ចប់ទៅ ដោយមានសារផ្សព្វផ្សាយដែលរៀបចំឡើងដើម្បីផ្ញើសារចំនួន៥លានតាមទូរស័ព្ទ សំដៅលើកទឹកចិត្តពល រដ្ឋឲ្យទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរចំនួនរាប់រយផ្សេងទៀត ក៏ត្រូវបានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកផងដែរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដោយព្រឹត្តិការណ៍ខ្លះធ្វើឡើងតាមអនឡាញ ឬក៏តាមការតវ៉ាជាក្បួនរថយន្ត ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ Covid-19 ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner