ប្រធានាធិបតីវេណេស៊ុយអេឡានិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទម្សិលមិញថ្លែងថា រូបលោកប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋក្នុងស្រុក AVN លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា នៅពេលដែលពេលវេលាមកដល់ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពិភាក្សាគ្នាដែលពោលពេញដោយការគោរពជាមួយលោកប្រធានា ធិបតី ដូណាល់ ត្រាំ ។

ការកត់សម្គាល់បែបនេះរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំបាននិយាយថា លោកនឹងពិចារណាជួបជាមួយលោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួនទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner