រយៈពេល ៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានដើរល្បាតចំនួនជិត២ម៉ឺនលើក និងបង្ក្រាបបទល្មើសបានចំនួន ៦៥៩៧ករណី

នៅក្នុងរយៈពេល ៩ ខែ ពោលគឺពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២០ គឺមានចំនួនល្បាតរបស់មន្ត្រី ឧទ្យានុរក្សមានចំនួន ១៨៧៩៥លើក បង្ក្រាបបទល្មើសបានចំនួន ៦៥៩៧ករណី រឹបអូសរណាយន្តចំនួន ៣៥១៨ គ្រឿង រឹបអូសរថយន្តចំនួន ១៥០ គ្រឿង ត្រាក់ទ័រចំនួន ៨៦ គ្រឿង គោយន្ត កន្ត្រៃចំនួន ៨៦៨ គ្រឿង ដោះអន្ទាក់បានចំនួន ២៩៤៨៣ ដកហូតកាំភ្លើងកែច្នៃចំនួន ៦៣៧ គ្រឿង ដកហូតម៉ូតូបានចំនួន ៥៣៣ គ្រឿង រឹបអូសឈើបានចំនួន ២៦២០ម៉ែត្រគូប ធ្វើកិច្ចសន្យា និងអប់រំដល់ជនល្មើសកម្រិតស្រាលចំនួន ២០៦២ ករណី ពិន័យអន្តរការណ៍ចំនួន ៧៣៤ ករណី និងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៤៥៤ករណី។

ដោយឡែកខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស មាន១០៤ នាក់ បានចុះបង្ក្រាបបទល្មើសបានចំនួន ១៥២៨ ករណី និងបានបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន ៨៤ ករណី ពិន័យអន្តរការណ៍ចំនួន ២៦ ករណី រឹបអូសរណាយន្តចំនួន ៣៦៤ គ្រឿង​ ដោះអន្ទាក់បានចំនួន ២៩៥៧ កាំភ្លើង កែច្នៃចំនួន៣៩ ដើម កាំភ្លើងពិតចំនួន ២ ដើម ធ្វើការអប់រំចំនួន ១៤៣ នាក់៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner