ថ្នាំញៀនជិត១គីឡូក្រាម រួមនិងជនសង្ស័យជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាប

ថ្នាំញៀនជិត១គីឡូក្រាម រួមនិងជនសង្ស័យជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាប។​មន្ត្រីនគរបាល​មន្ទីរប្រឆាំងគ្រឿងញៀនបានញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ ខែតុលានេះថា ប្រតិបត្ដិការចុះបង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់នេះ ធ្វើឡើងនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នៅចំណុចសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ទី១ ឈ្មោះ HUANG XIAO HUI ភេទប្រុស អាយុ៣០ឆ្នាំ និងទី២​ឈ្មោះ HU JUN ភេទប្រុស អាយុ២៩ឆ្នាំ។ ដកហូតបានវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់សុទ្ធ៩២២.២ក្រាម។ ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការខេត្តសីហនុ ដើម្បីចាត់ការតាមនីតិវីធី។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner