ទឹកជំនន់ផ្សារព្រែកជ្រៃក្នុងខណ្ឌដង្កោបានបន្តស្រកអស់ចំនួន១តឹក៦ហ៊ុន
ទឹកជំនន់ផ្សារព្រែកជ្រៃ គឺទឹកបានបន្តស្រកអស់ចំនួន១តឹក៦ហ៊ុនហើយ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹកនេះ។ សូមរំលឹកថា ស្ថានភាពទឹកជំនន់នៅផ្សារព្រែក ខណ្ឌដង្កោ បានទទួលរងការលិចលង់ដោយអស់រយៈពេល១៤ថ្ងៃមកហើយ។ក្រុមសង្រ្គោះចម្រុះជាច្រើន ពិសេសក្រុមសង្រ្គោះរបស់កងពលតូចលេខ៧០ ដែលបានប្រចាំការជាប់ នៅតែបន្តជួយការដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មកររោងចក្រ។


គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រងផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។