កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ នៅតែបន្តដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារះជាដដែល
នេះគឺជាថ្ងៃទី១៤ហើយដែលកងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០បានបន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារះ។នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ នៅតែបន្តដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារះជូនពួកគាត់ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ មធ្យោបាយក្នុងការដឹកជញ្ជូននេះ ប្រើអូប័រចំនួន ១០គ្រឿង នឹងកម្លាំងទ័ពរបស់កងពលតូចលេខ៧០ ចំនួនប្រមាណ ១០០នាក់ផង។ សូមជម្រាបថា សម្រាប់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល១៤ថ្ងៃមកហើយ។ ទោះជាយ៉ាងណាក៏ដោយកម្លាំងរបស់កងពលតូចលេខ៧០ បានសហការជាមួយកម្លាំងចម្រុះដទៃទៀតគឺនៅតែបន្តជួយប្រជាពលរដ្ឋក្នុងមធ្យោបាយដឹកជញ្ជូនជូនពួកគាត់។



គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រងផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។