សិស្សសាលាចំនួន ១៧ នាក់ បានពុលប្រហិតកញ្ចប់ តែត្រូវបានគេសង្គ្រោះទាន់ពេលវេលានៅខេត្តកំពង់ស្ពឺ
ហេតុការណ៍នោះបានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀនបឋមសិក្សាសិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញសិស្សសាលាសម្រាកចេញលេងហើយបាននាំគ្នាទិញប្រហិតកញ្ចប់ដែលគេលក់ក្នុងបរិវេណសាលារៀន យកមកហូប។ លុះហូបរួចហើយ សិស្សម្នាក់ៗ ស្រាប់តែមានអាការៈរាកផង ក្អួតផង ។ ដោយឃើញមានអាការៈបែបនេះ លោកគ្រូ អ្នកគ្រូ ក៍បានបញ្ចូនកូនសិស្ស ទៅមណ្ឌលសុខភាព ស្វាយចចិប ដើម្បីសង្គ្រោះ។ សេចក្តីរាយការណ៍បានបន្តថា សិស្សដែលពុលប្រហិតកញ្ចប់នោះ មានចំនួន ១៧ នាក់ ក្នុងនោះមានកុមារីចំនួន១២នាក់។ សេចក្តីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ន សិស្សទាំងអស់ មានអាការៈធូរស្រាល មិនគ្រោះថ្នាក់ ដល់អាយុជីវិតទេ៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។