ក្រសួងអប់រំ បានចេញសេចក្ដីណែនាំ ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកាតទៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំមួយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ (សាលារដ្ឋ)​ ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្រសួងអប់រំបានបញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្រសួងអប់រំណែក៏បានណែនាំទៀតថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរ​ការ​បង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី២៥នាក់ ក្នុងមួយថ្នាក់។

ដោយឡែកការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យមសិក្សា ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចដំណាក់កាលទី២ ខណៈថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន ៣ថ្ងៃក្នុងមួយសប្ដាហ៍ ដែលក្នុងមួយបន្ទប់មាន​សិក្សាមិន​លើសទី៣០នាក់ និងអនុវត្តការសិក្សាបែបចម្រុះ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាព​ជាក់ស្ដែងនៃចំនួនបន្ទប់រៀន និងចំនួនគ្រូ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner