ជំនួយឥតសំណងជាង២០លានដុល្លារត្រូវបានជប៉ុនផ្តល់ដល់កម្ពុជា

ជប៉ុនបានផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប» ដែលមានទឹកប្រាក់សរុប ២ ១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០.៥៥ លានដុល្លារ​។សេចក្តីប្រកាសព័ត៌មានរបស់ JICA ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០​នេះបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង បានធ្វើឡើងនៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

គម្រោងនេះនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវ​អាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យ​ទាំង​នោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំ​សុខ​ភាព​នៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner