ក្រុមការងារគ្រូពេទ្យរបស់កងពលតូចលេខ៧០នៅតែបន្តពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ
ក្រុមការងារគ្រូពេទ្យរបស់កងពលតូចលេខ៧០នៅតែបន្តពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខណ្ឌដង្កោ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ការិយាល័យសុខាភិបាលកងពលតូច លេខ៧០ បានបន្ត ពិនិត្យព្យាបាលជំងឺ និងចែកថ្នាំ ជាពិសេស ថ្នាំ ឧបត្ថម្ភដោយមន្ទីរពេទ្យសូរិយា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងថ្នាំរបស់កងពល ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង និងនៅតាមមណ្ឌលសុខភាពរបស់កងពលផងដែរ ។ ការពិនិត្យនិងព្យាបាលជំងឺជូន ប្រជាពលរដ្ឋ មាននៅក្នុង មន្ទីរពេទ្យកងពលចោមចៅ មណ្ឌល សុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជុំគិរីខេត្តកំពត និងមណ្ឌល សុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល ខេត្តកំពង់ស្ពឺ និងទីតាំងដែលប្រចាំការផ្សារព្រែកជ្រៃ ដែលកំពុងទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង សម្រាប់ ពេទ្យ ទាំងអស់ បានយកចិត្តទុកដាក់ក្នុង ការព្យាបាលជូនប្រជាពលរដ្ឋ នាយទាហាន នាយទាហានរង និងពលទាហាន។
ការពិនិត្យ ព្យាបាល រួមមាន៖ ជំងឺទូទៅ ជំងឺទូទៅផ្នែកកុមារ ជំងឺសើស្បែក និងព្យាបាលរបួស ថ្នាំលាបរមាស់សត្វល្អិត ទិច រឺខាំ។ល។សូមជម្រាបថាការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។


