ក្រុមហ៊ុនបុរី អិល ជេ (LJ) បាននាំយកអំណោយ​សប្បុរសធម៌ ផ្តល់ជូនប្រជាពលរដ្ឋខ្មែរ​ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានខណ្ឌដង្កោ ២៦០ គ្រួសារ

ភ្នំពេញ ៖ ពលរដ្ឋ២៦០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានមកទទួលអំណោយពីសប្បុរសជន ដែលកើតចេញពីការចូលរួមឧបត្ថម្ភរួមគ្នា រវាងក្រុមហ៊ុន បុរី អិល ជេ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការគណៈបក្សខណ្ឌដង្កោ ។

សកម្មភាពមនុស្សធម៌នេះ គឺជាយុទ្ធនាការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនរង​គ្រោះដោយសារទឹកជំនន់ដែលតម្រូវឲ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយរាប់ទាំងវិស័យឯកជនផងនោះ ចូលរួមឧត្ថម្ភជួយដល់ពលរដ្ឋខ្មែរ នៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅតែមួយ គឺសង្រ្គោះ ការពារពលរដ្ឋ ដោយមិនទុកឲ្យរងគ្រោះ ឬខ្វះស្បៀងអាហារ ថ្នាំសង្កូវដោយយើងមិនបានដឹងនោះឡើយ ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ជាពិសេសបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង និងទំនប់ទឹកស្ទឹងសន្តរព្រែកត្នោតដោយផ្ទាល់ ព្រមទាំងមានកិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោទាំងមូល ។ ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង បានឲ្យដឹងទៀតថា នៅទូទាំងខណ្ឌដង្កោ មានប្រជាជនរងគ្រោះប្រមាណជា១ម៉ឺនគ្រួសារ បច្ចុប្បន្ននៅមានប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួនជាង៥០០គ្រួសារទៀត ដែលត្រូវការជួយសង្គ្រោះបញ្ចប់ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ ញ្ជាក់ថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រករបស់ប្រជាពលរដ្ឋរងគ្រោះរាប់ម៉ឺនគ្រួសារ ប៉ុន្តែថ្នាក់ដឹកនាំ តាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ និងសប្បុរសជន ជាច្រើនទៀត បូករួមទាំងសមត្ថកិច្ចរួមមាន កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធា រួមគ្នាជួយជម្លៀសបងប្អូនរងផលប៉ះពាល់ទាំងនោះ បានទៅរស់នៅទីទួលសុវត្ថិភាព ថែមទាំងបានចែកស្បៀងសម្រាប់បរិភោគបានគ្រប់ៗគ្នាទៀតផង។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងប្រឈមគ្រោះថ្នាក់ ត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ដើម្បីក្រុមសង្គ្រោះ បានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាពទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម ណុប ចាន់ណារិន្ទ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពពីគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបាន ត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើល ក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបណ្តាលឲ្យក្រុមគ្រួសារមានវិប្បដិសារី ព្រមទាំងបន្តអនុវត្តន៍ឲ្យបានជាប់ជាប្រចាំនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង ។

អំណោយសប្បុរសធម៌ ដែលឧបត្ថម្ភក្រុមហ៊ុន បុរី អេល ជេ ផ្តល់ជូនពលរដ្ឋ២៦០គ្រួសារនៅពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន ភួយ១ មី១កេស ទឹកសុទ្ធ១យួរ ទឹកស៊ីអីវ១យួរ អង្ករ១បាវ និង ថវិការ៥មឺនរៀល ក្នុងនោះ២ម៉ឺនរៀល និងអង្ករ ស្បៀងចំមួយចំនួនទៀត ជាការចូលរួមឧបត្ថម្ភបន្ថែមពីឧត្តមសេនីយ៍ រ័ត្ន ស៊្រាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌ និងលោកស្រី កឹម ញឹប អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អំណោយទាំងនេះ បានបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ របស់ក្រុមហ៊ុនបុរី អិល ជេ (LJ) តាមរយៈប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរដល់ពលរដ្ឋគ្រប់ទីកន្លែង​។  តំណាងក្រុមហ៊ុន អិល ជេ ចំនួន១៨រូបក៏បានចូលរួមរំលែកការលំបាក និង បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលដែលទឹកស្រកទៅវិញ សូមខិតខំប្រកបរបតាមអាជីពរៀងៗខ្លួនបន្ថែម ដើម្បីស្តារសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឡើងវិញ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner