កូរ៉េខាងជើងត្រៀមបង្ហោះខិតប័ណ្ណប្រឆាំងនឹងកូរ៉េខាងត្បូងវិញនៅតាមព្រំដែនប្រទេសខ្លួន ចំពេលមានភាពតានតឹងខ្លាំងក្នុងតំបន់ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង៖ កូរ៉េខាងជើងកំពុងត្រៀមបញ្ជូនខិតប័ណ្ណឃោសនានៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយថ្កោលទោសក្រុមជនជាតិកូរ៉េខាងជើងដែលរត់មករស់នៅខាងកូរ៉េខាងត្បូង និងទីក្រុងសេអ៊ូលផ្ទាល់ ដែលនេះជាការសងសឹងចុងក្រោយ ចំពេលដែលស្ថានការណ៍នៅលើឧបទ្វីបកូរ៉េកើនឡើងកម្តៅខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រជាជនកូរ៉េខាងជើងដែលពុះកញ្ជ្រោលពាសពេញប្រទេស កំពុងឆ្ពោះទៅមុខយ៉ាងសកម្ម ជាមួយនឹងការត្រៀមលក្ខណៈ សម្រាប់ការចាប់ផ្តើមការចែកចាយខិតប័ណ្ណខ្នាតធំ ដែលត្រូវបានគរខ្ពស់ដូចភ្នំ ។

សូមបញ្ជាក់ថា ភាពតានតឹងឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ បានកើតមានឡើងបន្ទាប់ក្រុមជនជាតិកូរ៉េខាងជើង ដែលរត់មករស់នៅខាងកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាបង្ហោះខិតបណ្ណនៅតាមព្រំដែន ដើម្បីសម្តែងការប្រឆាំងចំពោះលោក គីម ជុងអ៊ុន ។ ប្រការនេះ បានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បារ និងទាមទារឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មក្រុមនោះជាបន្ទាន់ ប៉ុន្តែកូរ៉េខាងត្បូងហាក់មិនបានចាត់វិធានការ ដែលកូរ៉េខាងជើងអាចទទួលយកបាននោះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner