ជនសង្ស័យម្នាក់ និងថ្នាំញៀនជាង៧គីឡូក្រាម ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនឆ្មក់បង្ក្រាបបានក្នុងភូមិសាស្ត្រខណ្ឌដង្កោ
ភ្នំពេញ៖ យោងតាមបាយការណ៍របស់សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧ ទោ សុី ផល្លា លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និង លោក វរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០
វេលាម៉ោង ១៣:៤០នាទី នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាលទ្ធផល៖
១, ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាងបានរួមមាន ៖ -សារធាតុញៀន ប្រភេទម៉េតំហ្វេ តាមីន(ICE)ទម្ងន់សុទ្ធ ៧.៦២២ ក្រាម។
បច្ចុប្បន្ននេះ ជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី