ទាហានឥណ្ឌា១០នាក់ត្រូវបានចិនដោះលែងវិញ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ

ឥណ្ឌា៖ កងទ័ពឥណ្ឌា១០នាក់ត្រូវបានខាងភាគីចិនដោះលែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយការដោះលែងនេះ កើតឡើងក្រោយមានកិច្ចប្រជុំ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា នេះបើតាមសារព័ត៌មានឥណ្ឌា Press Trust of India ។

យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌាមិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ប៉ុន្តែខាងកងទ័ពឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា គ្មានកងទ័ពឥណ្ឌាណាម្នាក់បាត់ខ្លួននៅក្នុងជម្លោះជាមួយចិន នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះឡើយ ។

កំឡុងការផ្ទុះអាវុធដាក់គ្នានៅឯតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំង២ នៃតំបន់ជួរភ្នំហិម៉ាល័យ បានបណ្តាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច២០នាក់ស្លាប់ និង ១៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់ ។ ចំណែកឯចិនវិញក៏បានទទួលស្គាល់ដែរថា កងទ័ពរបស់ខ្លួនមានអ្នកស្លាប់ និងរបួស ប៉ុន្តែមិនបានបញ្ចេញតួលេខលម្អិតឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner