ប្រជាពលរដ្ឋរាប់រយគ្រួសារទទួលបានកញ្ចប់អំណោយការពារជម្ងឺកូវីដ១៩ ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Worldbridge Homes
ភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនហាក់បណ្តោយខ្លួនភ្លេចការពារមេរោគកូវីដ១៩ ព្រោះយល់ថា ថមថយនោះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំគម្រោងស្ថាបនាបុរីមួយ ដែលត្រូវបានគេស្គាល់ថា បានសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រោមមធ្យម គឺក្រុងរណបសិរីមង្គល បានរៀបចំកញ្ចប់ការពារជម្ងឺកូវីដ១៩ ចែកជូនប្រជាពលរដ្ឋដែលបានចូលរស់នៅ ដោយក្នុងមួយគ្រួសារទទួលបានម៉ាស់ចំនួន២ប្រអប់ ស្មើនឹង១០០សន្លឹក ទឹកបាញ់សម្លាប់មេរោគពីរដប និង សាប៊ូពីរដុំ ។
ថ្លែងក្នុងពិធីនេះ លោក យក់ សុទ្ធារិទ្ធិ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Homes ដែលជាម្ចាស់គម្រោងសំណង់លំនៅដ្ឋាននេះមានប្រសាសន៍ថា នេះជាផែនការទី១ ដោយក្រុមហ៊ុនចូលរួមទប់ស្កាត់ជាមួយក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាពដល់គ្រួសារដែលរស់ក្នុងបុរី ។ ក្រុមហ៊ុនក៏នឹងបន្តរៀបចំធ្វើកម្មវិធីបែបនេះ នៅឱកាសក្រោយចុងឆ្នាំនេះនាពេលខាងមុខផងដែរ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ខណៈពេលជម្ងឺនេះស្ងប់ស្ងាត់ ស្របពេលដែលពលរដ្ឋក៏ហាក់ចាប់ផ្ដើមធ្វេសប្រហែស ។ លោកបន្តថា ចង់ឱ្យបងប្អូនអ្នករស់នៅទីនោះ ចូលរួមទប់ស្កាត់ការពារបញ្ហាកូវីដជាបន្តទៀត ម្យ៉ាងចង់ដាស់តឿនឱ្យបងប្អូនដឹងថា បើទោះជាបងប្អូនភាគច្រើនចាប់ផ្ដើមបំភ្លេចកូវីដ១៩ តែកូវីត១៩មិនភ្លេចយើងទេ ហើយយើងក៏មិនត្រូវបណ្ដោយខ្លួនអោយដោយមិនប្រយ័ត្នដែរ ។
លោកបន្ថែមថា គោលដៅរបស់យើង គឺគិតគូពីអតិថិជន អនាម័យរស់នៅស្អាត ធ្វើមិចរស់នៅឱ្យមានសុខភាពល្អ ជាសហគមន៏ល្អ មានសេចក្តីសុខទាំងអស់គ្នា នេះជាអ្វីដែលយើងចង់បាន ។ តាមសំដីលោក សុខា ណារិទ្ឋ ដែលរស់នៅទីនោះ ប្លុកអគារ 2H បានឱ្យដឹងថា លំនៅដ្ឋាននៅទីនេះ បងប្អូនមានប្រាក់កម្រៃល្មមៗគួរពិចារណាទិញទុកឱ្យហើយ ។ តំបន់នេះ មានខ្យល់អាកាសបរិសុទ្ឋល្អ មានគម្រោងអភិវឌ្ឍជាច្រើនដែលរៀបតាមផែនការ ។ ជៀសជាងយើងខំទៅបង់ផ្ទះជួល ហើយមិនបានអ្វីមកវិញ ។ ជាពិសេសក៏ខាងក្រុមហ៊ុន ជួយគិតគូអនាម័យយើងជាប្រចាំ ។ លើសពីនេះ បងប្អូនមន្ត្រីរាជការនានាអាចពិចារណា ឱ្យលឿនៗទាន់ឱកាមកដល់ ក្នុងពេលដែលមន្ត្រីរាជការជាច្រើនបានទិញស្នាក់នៅរួចរាល់យ៉ាងមានសេចក្តីសុខ ។
នៅក្នុងគម្រោងនេះមានដូចជាផ្សារឯកជន សាលារៀនឯកជន ផ្ទះល្វែងអាជីវកម្ម សួនច្បារធំៗ ចំណតឡានសាធារណ: ដែលជាសហគមន៍ធំមួយមានប្រជាពលរដ្ឋរស់នៅជាង១ម៉ឺននាក់ ។ គម្រោងទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និង ទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ។ មានលំនៅឋានសរុបចំនួន២.៤៥៧ផ្ទះ នៅលើផ្ទៃដី២៣ហិតា ស្ថិតនៅលើផ្លូវជាតិលេខ២១ ក្នុងសង្កាត់កោះគរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លំនៅឋានទីក្រុងរណបសិរីមង្គលនៅតែបន្តការលក់ដោយផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់សុទ្ធ គ្មានប្រាក់កក់មុន គ្មានការប្រាក់២៤ខែ ព្រមទាំងមានដៃគូធនាគារផ្តល់កម្ចីរហូតដល់៩០% និងរយ:ពេល២០ឆ្នាំ ៕