គ្រូបង្រៀនម្នាក់ឈ្នះនូវទឹកប្រាក់១០ម៉ឺនដុល្លារពីក្រុមហ៊ុនCellCard ពីកម្មវិធីផ្ញើរសារឈ្នះរង្វាន់

អត្ថបទដោយ៖
Kien Sereyvuth

អ្នកគ្រូបង្រៀនម្នាក់ បានផ្ញើរសារតាមរយៈកម្មវិធី”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ”ពីក្រុមហ៊ុនសែលកាត ទីបំផុតបានឈ្នះរង្វាន់រហូត១០ម៉ឺនដុល្លារ នឹកស្មានមិនដល់។
លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់១០០ ០០០ ដុល្លារ លើកទី ២៤ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរជាគ្រូបង្រៀននៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ទៅប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី ១៨ ខែមិថុនា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតអតិថិជនក្រុមហ៊ុនមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner