ដោយសារតែវិបត្តិកូវីដ១៩ ឥណ្ឌាសម្រេចខ្ចីប្រាក់៧៥០លានដុល្លារបន្ថែមទៀត ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ ឥណ្ឌាបានសម្រេចចិត្តធ្វើការខ្ចីប្រាក់ចំនួនជាង៧៥០លានដុល្លារបន្ថែមទៀត ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគាំទ្រដោយចិន ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែវីរុសកូវីដ១៩ នេះបើតាមកាសែតចិន Global Times នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។
កាសែតចិន Global Times បានបង្ហោះសារលើប្រព័ន្ធ Twitter ដោយបញ្ជាក់ថា ប្រទេសឥណ្ឌាបានខ្ចីប្រាក់បន្ថែមទៀតចំនួន៧៥០លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ។
សារតាមបណ្តាញសង្គមខាងលើនេះបានឱ្យដឹងទៀតថា ប្រាក់កម្ចីនេះ មានគោលបំណងទប់ស្កាត់ជម្ងឺ កូវីដ១៩ ក៏ដូចជាជួយសម្រាលវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែវីរុសនេះទៅលើប្រជាជនក្រីក្រ ដែលធ្វើឱ្យបំណុលសរុបកើនឡើងដល់១.២៥ពាន់លានដុល្លារ ៕