អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥០លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៦ម៉ឺននាក់ និងជាសះស្បើយជាង៣៥លាន៧៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥០លាន៧២ម៉ឺន២ពាន់៧៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៦ម៉ឺន១ពាន់៧៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥លាន៧៨ម៉ឺន៦ពាន់៩៧៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន២៨ម៉ឺន៨ពាន់៤៨០នាក់ ស្លាប់ចំនួន២៤ម៉ឺន៣ពាន់៧៦៨នាក់ និងជាសះស្បើយចំនួន៦លាន៤៨ម៉ឺន៣ពាន់១៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៥៥ម៉ឺន៣ពាន់៨៦៤នាក់ ស្លាប់ចំនួន១២ម៉ឺន៦ពាន់៦៥៣នាក់ និងជាសះស្បើយ៧លាន៩១ម៉ឺន៥ពាន់៦៦០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៦ម៉ឺន៤ពាន់១១៥នាក់ ស្លាប់១៦ម៉ឺន២ពាន់៣៩៧នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕
