ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា រដ្ឋាភិបាលអាមេរិកថ្មីគួរតែកែប្រែរាល់កំហុសឆ្គង ដែលលោក ដូណាល់ ត្រាំ បានធ្វើកន្លងមក
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះបញ្ជាក់ថា រដ្ឋាភិបាលបាលថ្មីរបស់សហរដ្ឋអាមេរិក គួរតែប្រើឱកាសនេះ ដើម្បីកែប្រែកំហុសឆ្គងទាំងឡាយ ដែលលោក ដូណាល់ ត្រាំ បានធ្វើកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ទំនាក់ទំនងរវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ ពោលគឺនៅពេលដែលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុសក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលលោកបានចាត់ទុកថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត និង ជាការខាតបង់មួយសម្រាប់សហរដ្ឋអាមេរិក ។

ដោយឡែកប្រធានាធីបតីជាប់ឆ្នោតលោក ចូ បៃដិន បានសន្យាថា នឹងនាំសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសមហាអំណាចចំនួន០៦ផ្សេងទៀតឡើងវិញ ប្រសិនបើអ៊ីរ៉ង់វិលត្រឡប់ទៅរកការអនុលោមតាមច្បាប់នោះដែរ ៕
