​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ថា​ ​នឹង​ដឹកនាំ​សហរដ្ឋអាមេរិក​នៅ​លើ​ផ្លូវ​ឯកភាពជាតិ​ ​ជាជាង​ការ​បែកបាក់​គ្នា

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ថា​ ​នឹង​ដឹកនាំ​ប្រទេស​នៅ​លើ​ផ្លូវ​ឯកភាពជាតិ​ ​ជាជាង​ការ​បែកបាក់​គ្នា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CNN ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ក្នុង​សុន្ទ​ករ​ថា​ជ័យ​ជម្នះ​ថ្លែង​ទៅកាន់​ប្រជាជាតិ​អាមេរិក​ ​នៅ​ថ្ងៃសៅរ៍​ស​ប្ដាហ៍​មុននេះ​នៅ​ឯ​ទីក្រុង​ ​វី​ល​មីន​តុ​ន​ ​រដ្ឋ​ ដេឡាវែ​រ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ថែមទាំង​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទុក​ឱកាស​ឱ្យ​រូបលោក​ ​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ ​។​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​នេះ​គឺជា​ពេល​ផ្សះផ្សា​ជាតិ​ ​ជាជាង​បន្ត​បែកបាក់​គ្នា​ ​ដោយ​បំបាត់ចោល​នូវ​វោ​ហាស​័ព្ទ​គ្រោតគ្រាត​ ​ការ​សម្លឹង​មើល​គ្នា​ទៅវិញទៅមក​ ​និង​ស្ដាប់គ្នា​ទៅវិញទៅមក​សាជាថ្មី​ ​។​


​សូម​បញ្ជាក់​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​យកឈ្នះ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២​០​២​០​ ​ដោយ​ទទួល​បាន​អង្គ​បោះឆ្នោត​ ​២​៩​០​ ​ទល់នឹង​២​១​៤​ ​។​ ​ប៉ុន្តែ​ទាំង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ផ្ទាល់​ ​និង​អ្នកគាំទ្រ​របស់​លោក​មិនបាន​ទទួលស្គាល់​ជ័យ​ជម្នះ​របស់​លោក​ ​បៃ​ដិ​ន​ ​ទេ​ ​ហើយ​លោក​ ​ត្រាំ​ ​ថែមទាំង​សន្យា​ថា​ ​នឹង​តវ៉ា​លទ្ធផល​បោះឆ្នោត​នេះ​តាមផ្លូវ​តុលាការ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner