អាវុធជាតិផ្ទុះមួយចំនួនធំត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខណ្ឌព្រែកព្នៅ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា មានប្រជាពលរដ្ឋ បានប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងមួយចំនួន នៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ សមត្ថកិច្ចបានអោយដឹងថាអាវុធទាំងនោះដែលប្រជាពលរដ្ឋបានប្រទះឃើញរួមមាន៖ អាវុធវែងម៉ាកការ៉ាប៊ីន ចំនួន ០១ដើម,អាវុធវែង ម៉ាក M16 ចំនួន ១ដើម, អាវុធខ្លីម៉ាក K៥៤ ចំនួន ៣ដើម, អាវុធខ្លី ម៉ាក P08​ ចំនួន ២ដើម,បង់អាវុធ ម៉ាក K៥៤ ចំនួន ០៣បង់ មានគ្រាប់ចំនួន ១០៩គ្រាប់, បង់អាវុធ ម៉ាក M16 ចំនួន ០៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់, បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ២បង់ មានគ្រាប់ចំនួន ៩គ្រាប់, ស្រោមអាវុធខ្លី ចំនួន ១ដើម, កាំបិតខ្លីចំនួន ១ដើម, ស្ព្រាយព៌ណខ្មៅ ចំនួន ១ដប, កេះដែលទំហំ (៣០ស.ម x ៦០ស.ម) ចំនួន ១កេះ។

សមត្ថកិច្ចបានអោយដឹងថាមាន ប្រជាពលរដ្ឋបានប្រទះឃើញអាវុធទាំងនេះ ខណៈពេលដែលពួកគេបានធ្វើដំណើរចេញ​ពីផ្ទះ ទៅរក​បេះបន្លែនៅមាត់បឹង ស្រាប់តែបានប្រទះឃើញកេះដែកបិតមាត់ជិត។ ឃើញដូច្នោះ ពួកគេក៏យក​ដៃទៅទាញ​បង្ហើបមើល​ក៏បានប្រទះឃើញអាវុធជាច្រើន ក៏រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ច បានចុះធ្វើការស្រាជ្រាវដល់កន្លែងកើតហេតុ និងយកអាវុធទាំងនេះមករក្សាទុកនៅ​ប៉ុស្តិ៍ន​គរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner