បោះឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ​បក្ស​លោកស្រី​ ​ស៊ូ​ជី​ ​សង្ឃឹម​ច្រើន​នឹង​ឈ្នះ​

អ្នកបោះឆ្នោត​នៅ​​ក្រុង​យុំា​ង​ហ្គូ​ន​ ​ក្រុង​ដ៏​ធំបំផុត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​៨​ ​វិច្ឆិកា​ ម្ស​ល​មិញ​ ​ជា​ការបោះឆ្នោត​ត្រូវ​បាន​រំពឹង​ថា​ ​គណបក្ស​របស់​លោកស្រី​ អ៊ួ​ង​ ​សាន​ស៊ូ​ជី​ ​នឹង​បន្ត​ឈ្នះ​ ​ខណៈ​ដែល​បក្ស​ប្រឆាំង​សង្ឃឹម​តិច​ ​បក្ស​លោកស្រី​ស៊ូ​ជី​ ​សង្ឃឹម​ច្រើន​ព្រោះ​អ្នកបោះឆ្នោត​ចូលរួម​បោះឆ្នោតដ៏​ច្រើន​ ​ទោះ​ប្រទេស​កំពុង​ជួប​បញ្ហា​ជនភៀសខ្លួន​រូ​ហ៊ីង​យ៉ា​ ​និង​ ​បញ្ហា​ជំងឺ​កូ​វី​ដ​១​៩​ផង​។​


​គណបក្ស​ National League for Democracy របស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ា​ន់​ម៉ា​រូប​នេះ​​គឺ​បក្ស​បាន​ឈ្នះ​ការបោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ ​កាលពី​ឆ្នាំ​២​០​១​៥​ ​បញ្ចប់​របប​ដឹកនាំ​បែប​យោធា​ជាង​៥​០​ឆ្នាំ​ ​ក្នុង​ប្រទេស​។​


​ការបោះឆ្នោត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ ​អ្នកបោះឆ្នោត​បាន​ពាក់​ម៉ា​ស​ ​និង​ស្រោមដៃ​ផង​ ​តម្រង់​ជួរ​គ្នា​បោះឆ្នោត​ ​ជាមួយនឹង​ការ​រក្សា​គ​ម្លា​ត​ ​នៅ​តាម​មណ្ឌលបោះឆ្នោត​ទូទាំង​ប្រទេស​។​


​មាន​គណបក្ស​ច្រើនជាង​៩​០​ គណបក្សបាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​យកអ​ស​នៈ ​ក្នុង​សភា​ ​ខណៈ​អ្នកមានសិទ្ធិបោះឆ្នោត​មាន​ច្រើនជាង​៣​៧​លា​នាក់​៕​ ​ប្រភព​ពី​ ​A​P​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner