ការធ្វើតេស្ដសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រី បានកើនដល់១ពាន់១៦៦នាក់ហើយ ក្នុងចំណោមនោះ មាន៤នាក់បានឆ្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៣ វិច្ឆិកាឆ្នាំ២០២០ ហើយលោកត្រូវបានប្រទេសថៃរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩ នៅថ្ងៃសទី៤ វិច្ឆិកាឆ្នាំ២០២០ នៅពេលដែលលោកបន្តបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ក្រសួងសុខាភិបាលនៅថ្ងៃទី១០ វិច្ឆិកានេះបានបញ្ជាក់ថា ការធ្វើតេស្ដអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០ មានចំនួន១ពាន់១៦៦នាក់ ដែលរួមទាំងអ្នកធ្វើតេស្ដលើកទី១ និងអ្នកធ្វើតេស្ដលើកទី២ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចំនួន១ពាន់១៤៣នាក់។

ក្នុងចំណោមនោះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន៣នាក់ គឺឯកឧត្តមសួស យ៉ារ៉ា ជាតំណាងរាស្ត្រ, លោក ស ចិត្រា នៅក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម។ អ្នកទាំង៣នាក់ ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកអ្នកអវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន១ពាន់១៤០នាក់។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃ២៣នាក់ទៀត ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានឲ្យដឹងថា បើគិតទាំងបុរសជាអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី៧វិច្ឆិកាឆ្នាំ២០២០ ចំនួនសរុបអ្នកវិជ្ជមានក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គឺមានចំនួន៤នាក់។

ក្រសួងសុខាភិបាលបានក្រៀនរំលឹកឲ្យអ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ និងលើកទី២អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ តាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាលឲ្យបបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពបេលធ្វើចត្តាឡីស័កនោះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនោះពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍។ កម្ពុជាគិតមកដល់ព្រឹកថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣០០នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៨នាក់ និងនៅសល់១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner