ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ជាង​៤​៦ម៉ឺន​នាក់

​អ៊ុយ​ក្រែ​ន​៖​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ​លោក​ ​វ៉ូ​ឡូ​ឌី​មី​ ហ្សេ​ឡិន​ស្គី​ ​បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ថា​ ​រូបលោក​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​ហើយ​ថា​ ​នឹង​ស្នាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ខណៈ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​
​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ជូន​ជា​ដំណឹង​ថា​ ​ជាអកុសល​! ​លោក​ ​លោក​ ​វ៉ូ​ឡូ​ឌី​មី​ ហ្សេ​ឡិន​ស្គី​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​។​
​ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ប​ច្ចប្បន្ន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វ័យ​៤​២​ឆ្នាំ​រូប​នេះ​មាន​អារម្មណ៍ល្អ​ប្រ​សើ​ធម្មតា​ទេ​ ​ហើយ​លោក​នឹង​​បន្ត​បំពេញ​ភារកិច្ច​របស់​លោក​ពី​ចម្ងាយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner