លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រកាស​តាម​ ​T​wit​t​e​r ​ដក​លោក​ ​Mark​ ​E​s​per​ ​ចេញពី​តំណែង​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក

​អាមេរិក​៖​ ​តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រកាស​បណ្ដេញ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក​ ​ម៉ាក​ ​អ៊ី​ស្ពើ​រ​ ​ចេញពី​តំណែង​ ​ហើយ​លោក​ គ្រីស្តូហ្វឺ ​មី​ល្លឺ ​ដែល​ជានា​យក​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម​ ​នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការពារជាតិ​ស្ដីទី​ភ្លាម​ៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​
​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​នៅ​ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃចន្ទ​ដដែល​នេះ​ ​លោក​ ​ម៉ាក​ ​អ៊ី​ស្ពើ​រ​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​រូបលោក​យល់ព្រម​ទទួលយក​ការ​សម្រេច​ចិត្ត​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ ​ហើយ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​បន្ទាប់​ទៀត​ ​ដែលគេ​យល់ថា​ ​អាច​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​នោះ​ ​រួម​មាន​នាយក​ ​F​B​I​ ​លោក​ គ្រីស្តូហ្វឺ ​រ៉េ​យ​ ​និង​នាយក​ C​I​A​ ​លោកស្រី​ ​ជី​ណា​ ​ហាស​ភែ​ល​ ​ដែល​អ្នក​ទាំងពីរ​នេះ​សុទ្ធតែ​ធ្លាប់​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​លោក​ ​ត្រាំ​ ​។​
​សូម​ជម្រាប​ផង​ដែរ​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ាក​ ​អ៊ី​ស្ពើ​រ​ ​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​ ​ជាពិសេស​គឺ​បញ្ហា​បាតុកម្ម​តវ៉ា​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ ​ច​ច​ ហ្វ្ល​យ​ដ៍ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner