រុស្ស៊ីបញ្ជាក់ថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពជាង៩០ភាគរយក្នុងការព្យាបាល COVID-19
រុស្ស៊ី៖ វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីមានប្រសិទ្ធភាពជាង៩០ភាគរយឯណោះ ក្នុងការប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមក្រសួងសុខាភិបាលរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានស្រាវជ្រាវមួយ ដែលស្ថិតក្រោមក្រសួងសុខាភិបាលរុស្ស៊ី លោក អូកសាណា ដ្រាបឃីណា បាននិយាយថា យើងទទួលខុសត្រូវក្នុងការតាមដានប្រសិទ្ធភាពវ៉ាក់សាំង Sputnik V ក្នុងចំណោមពលរដ្ឋដែលទទួលវាដំបូងៗ ដែលជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់រុស្ស៊ី ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់វាឡើយ ។
ការអះអាងពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំង Covid-19 របស់រុស្ស៊ីខាងលើនេះ បានកើតមានឡើងក្រោយក្រុមហ៊ុនផលិតឱសថដ៏របស់អាមេរិក ភីហ្វីហ្សឺ និង បាយអូអិនធិច របស់អាល្លឺម៉ង់ បានប្រកាសនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងដំបូងរបស់ពួកគេអាចការពារមនុស្សពីការឆ្លង COVID-19 បានរហូតដល់ជាង៩០ភាគរយ ៕


