លោក​ ចូ ​បៃ​ដិ​ន​ ​ជំរុញអោយ​ពលរដ្ឋ​អាមេរិក​ពាក់​ម៉ាស់​ ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19

អត្ថបទដោយ៖
ឈឹម​ ទីណា​

​អាមេរិក​៖​ ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចេញមុខ​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​អោយ​ពលរដ្ឋ​អាមេរិក​ពាក់​ម៉ាស់​ ​ដែល​នេះ​ជា​វិធី​សា​ស្រ្ត​ដ៏​ល្អ​បំផុត​ ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​
​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​ជា​ពលរដ្ឋ​អាមេរិក​ ​និង​ប្រទេស​យើង​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​… ​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​អោយ​អ្នករាល់គ្នា​ពាក់​ម៉ាស់​ ​។​ម៉ាស់​អាច​សង្គ្រោះ​អាយុជីវិត​មនុស្សចាស់​ ​កូនក្មេង​ ​និង​គ្រូបង្រៀន​… ​ហើយ​វា​ថែមទាំង​សង្គ្រោះ​អាយុជីវិត​របស់​អ្នក​ផ្ទាល់​ ​។​
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​កា​រពាក់​ម៉ាស់​អាច​ជួយ​ពន្យឺត​ ​ឬ​បន្ថយ​ចំនួន​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​លោក​បាន​ប៉ាន់ស្មាន​ថា​ ​អាច​នឹង​បន្ថែម​២​០​ម៉ឺន​នាក់​ទៀត​ ​មុន​ពេល​មាន​វ៉ាក់សាំង​ប្រើប្រាស់​ជាទូទៅ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner