ព្រោះកូវីដ១៩ សេដ្ឋកិច្ចអ៊ីនធឺណេតនៅអាស៊ីអាគ្នេយ៍កើនដល់ជាង១០០ពាន់លានដុល្លារ
សេដ្ឋកិច្ចអ៊ីនធឺណេតនៅតំបន់អាស៊ីអាគ្នេយ៍នឹងឈានដល់១០៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ ខណៈដែលវិបត្តិជំងឺកូវីដ១៩ជំរុញឲ្យមានការប្រើអ៊ីនធឺណេតកាន់តែសកម្ម ដូចជាការបញ្ជាទិញទំនិញតាមអនឡាញ និងការមានពេលសម្រាកកម្សាន្តផ្សេងៗ នេះបើតាមរបាយការណ៍មួយបង្ហាញឲ្យដឹង នៅថ្ងៃអង្គារ៍ ទី១០ វិច្ឆិកា ២០២០។
របាយការណ៍របស់ Google ជាក្រុមហ៊ុនរដ្ឋសិង្ហបុរី Temasek Holdings and business consultants Bain & Co មួយនេះ ដែលធ្វើរបាយការណ៍គ្របដណ្តប់លើប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីនបានអះអាងថា នៅឆ្នាំ២០២០នេះ មានអ្នកប្រើអ៊ីនធឺណេតកើនឡើងថ្មី៤០លាននាក់ទៀត ក្នុងតំបន់ សរុបដល់៤០០លាននាក់ ស្មើនឹងប្រមាណ៧០ភាគរយនៃចំនួនប្រជាជនសរុបក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ប្រភពបានឲ្យដឹងដែរថា សេដ្ឋកិច្ចអ៊ីនធឺណេតនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានពង្រីក៥ភាគរយថែមទៀត ពីឆ្នាំ២០១៩៕ ប្រភពពី CNA