មន្ត្រីទូតហុងគ្រីនៅថៃឆ្លងកូវីដ១៩ ក្រោយជួបលោករដ្ឋមន្ត្រីការបរទេស Szijjarto
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន washingtonpost បានដឹងថា អាជ្ញាធរសុខាភិបាលក្នុងប្រទេសថៃ បានអះអាងនៅថ្ងៃអង្គារ៍ ទី១០ តុលា ២០២០នេះថា មន្ត្រីទូតប្រទេសហុងគ្រីម្នាក់ នៅក្នុងប្រទេសថៃបានតេស្តរកឃើញផ្ទុកជំងឺកូវីដ១៩ ហើយត្រូវបានជឿថា បានឆ្លងក្រោយប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលរកឃើញផ្ទុកកូវីដ១៩ កាលពីសប្តាហ៍មុន ហើយក៏ខកខានមិនបំពេញទស្សនកិច្ចនៅប្រទេសថៃ។
ផ្អែកតាមប្រភព មន្ត្រីទូតហុងគ្រីវ័យ៥៣ឆ្នាំ មិនត្រូវបានបញ្ចេញឈ្មោះ បំពេញការងារក្នុងក្រុងបាងកកគឺជាករណីចម្លងក្នុងស្រុកតែមួយគត់ ក្នុងប្រទេសថៃ រហូតមកដល់ពេលនេះ ទាក់ទងនឹងគម្រោងទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Peter Szijjarto ។
សូមបញ្ជាក់ថា ប្រទេសថៃមានករណីកូវីដ១៩សរុប ៣៨៤៤នាក់ហើយ ក្នុងនោះ ស្លាប់៦០នាក់ហើយដែរ៕