​ជួបវិបត្តិ​សេដ្ឋកិច្ច​ព្រោះ​កូ​វី​ដ​១​៩​ ​ធ្វើ​អត្តឃាត​នៅ​ជប៉ុន​កើន​ឡើង​ ​ត្រឹម​១​ខែ​ ​ស្លាប់​ជាង​២​ពាន់​នាក់

ចំនួន​អ្នកធ្វើ​អត្តឃាត​នៅ​ប្រទេស​ជប៉ុន​កើន​ឡើង​ ​កាលពី​តុលា​ ​២​០​២​០​ ​ជា​ការ​កើន​ឡើង​ខ្លាំង​ ​ក្នុង​ពេល​៤​ខែ​មកនេះ​ ​ហើយក៏​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ក្នុង​ពេល​ជាង​៥​ឆ្នាំ​មកនេះ​ ​នេះ​បើ​តាម​របាយការណ៍​ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​០​ ​វិច្ឆិកា​ ​២​០​២​០​នេះ​។​


​ក្រុមសកម្ម​ជន​បាន​ដាក់​ការ​ស្តីបន្ទោស​លើ​កត្តា​ប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​បញ្ហា​ជំងឺ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ទើប​ការ​សម្លាប់​ខ្លួន​នៅ​ជប៉ុន​កើន​ឡើង​ ​ហើយ​អ្នកធ្វើ​អត្តឃាត​ភាគច្រើន​គឺជា​ស្ត្រី​។​


​យោង​តាម​របាយការណ៍​បឋម​របស់​នគរបាល​ ​ចំនួន​អ្នកធ្វើ​អត្តឃាត​ ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​មាន​២​១​៥​៣​នាក់​ ​កើន​ឡើង​ច្រើនជាង​៣​០​០​ករណី​ ​បើ​ធៀប​នឹង​ខែកញ្ញា​ ​ហើយក៏​ជា​ចំនួន​ប្រចាំខែ​ដ៏​ខ្ពស់​បំផុត​ ​តាំងពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៥​មក​។​


​ក្រុមសកម្ម​ជន​បាន​លើកឡើង​ថា​ ​ករណី​ធ្វើ​អត្តឃាត​បាន​ធ្លាក់ចុះ​ ​រហូតដល់​ខែ​កក្កដា​ ​ប៉ុន្តែ​ក្រោយពេល​ជួប​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​មក​ ​ចំនួន​នេះ​ក៏​ចាប់ផ្តើម​កើន​ឡើង​។​ ​ស្ត្រី​ៗ​ដែល​ទំនងជា​មិន​ធ្វើការ​ជាអចិន្ត្រៃយ៍​ ​ក្នុង​ឧស្សាហកម្ម​សេវាកម្ម​ ​និង​លក់ដូរ​ជាដើម​ ​បាន​រង​ផល​ប៉ះពាល់​ច្រើនជាងបុរស​៕​ ​ប្រភព​ពី​ R​e​u​t​e​rs

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner