​សភា​ថៃ​ប្រជុំ​ចរចា​លើ​ការ​ទាមទារ​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​ តាមសំណើ​ពួក​បាតុករ

​នៅ​ថ្ងៃ​ទី​១​៧​ ​វិច្ឆិកា​ ​២​០​២​០​នេះ​ ​សភា​ប្រទេស​ថៃ​បាន​ជួប​ប្រ​ជុំគ្នា​ ​ផ្លាស់ប្តូរ​មតិ​យោបល់​លើ​ការ​ទាមទារ​ឲ្យ​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ​ដែល​ជា​សំណើ​របស់​ពួក​បាតុករ​យុវជន ​រាប់​ខែ​មកនេះ​។​

​សេចក្តីព្រាង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​៧​ចំណុច​ ​គ្រោង​នឹង​ត្រូវ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​ឬ​ច្រានចោល​ ​ក្នុង​កិច្ចប្រជុំ​របស់​សភា​ជាន់​ទាប​និង​ជាន់ខ្ពស់​ ​រយៈពេល​២​ថ្ងៃ​ ​ខណៈ​ដែល​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ដាច់ខាត​ត្រូវ​មាន​ការចូលរួម​ពី​ក្រុម​សភា​ទាំងពីរ​។​ ​ក្នុង​ករណី​ ​វិសោធនកម្ម​ត្រូវ​អនុម័ត​ក្នុង​ស​ប្តាហ៍​នេះ​ ​គេ​ត្រូវការ​ពេលវេលា​ត្រួតពិនិត្យ​បន្ថែម​ទៀត​ ​ដែល​អាច​ត្រូវការ​ពេល​ប្រមាណ​១​ខែ​ទៀត​។​

​មុន​ពេល​សភា​ប្រជុំ​ចរចា​ពេលនេះ​ ​ពួក​បាតុករ​បាន​ធ្វើសកម្មភាព​បាតុកម្ម​ ​ដោយ​ចោទ​ថា​ ​អតីត​មេដឹកនាំ​រដ្ឋប្រហារយោធា​ឆ្នាំ​២​០​១​៤​ ​លោក​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ដែល​ក៏​ជា​នាយករដ្ឋមន្ត្រី​ថៃ​ផង​ដែរ​នោះ​ថា​ ​បាន​គ្រប់គ្រង​ការបោះឆ្នោត​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ឈ្នះ​ ដោយ​ទទួល​បានការ​គាំទ្រ​ពី​យោធា​។​ ​ពួក​បាតុករ​ក៏បាន​និយាយ​ថា​ ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ​ ​ស្ថិត​ក្រោម​យោធា​ ​គ្មាន​ប្រជាធិបតេយ្យ​ទេ​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner