Floyd គ្រោងឡើងសង្វៀន នៅឆ្នាំក្រោយ បន្ទាប់ពីប្រកាសចូលនិវត្តកាលពី២ឆ្នាំមុន

អ្នកប្រដាល់មិនដែលចាញ់ FLOYD MAYWEATHER សញ្ជាតិអាមេរិក គ្រោងនឹងត្រលប់មកប្រកួតសាជាថ្មីម្ដងទៀត ប៉ុន្តែមិនមែនជាកីឡាប្រដាល់សកលនោះទេ គឺប្រកួតគុនចំរុះ ។ នេះបើយោងតាមកាសែត The Sun ដែលបានចុះផ្សាយកាលពីម្សិលមិញថា Floyd នឹងបង្ហាញខ្លួននៅទីក្រុងតូក្យូ នាខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ។ ប៉ុន្តែការប្រកួតនៅទាន់ច្បាស់ការ នៅឡើយទេថា កីឡាករវ័យ៤៣ឆ្នាំ នឹងវិលមកវិញ ឬយ៉ាងណានោះទេ ។


គួរបញ្ជាក់ថា Floyd MAYWEATHER ធ្លាប់បានចូលរួមប្រកួតម្ដងហើយ នៅប្រទេសជប៉ុន ជាមួយកីឡាករវ័យក្មេង Tenshin Nasukawa ក្នុងកម្មវិធីពិធីពិព័រណ៌ នាថ្ងៃចូលឆ្នាំសកល ក្នុងទីក្រុងតូក្យូ ឆ្នាំ២០១៨ ដោយយកឈ្នះក្នុងទឹកទី១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner