​ក្រុមហ៊ុន​ ​Apple​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​គ្រោង​បង្កើត​បច្ចេកវិទ្យា​ 6​G

​អាមេរិក​៖​ ​បន្ទាប់ពី​ទើប​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ប្រើ​ 5​G​ ​របស់​ខ្លួន​នា​ពេលថ្មីៗនេះ​ ​ស្រាប់តែ​ក្រុមហ៊ុន​ ​Apple​ ​បាន​ចាប់ដៃ​គូរ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ 6​G​ ​នេះ​បើ​តាម​គេហទំព័រ​ ​Phone​ ​Arena​ ​នា​ពេល​ថ្មីៗ​ ​។​


​Apple​ ​និង​ ​Goo​g​l​e​ ​បាន​សហការ​ជាមួយ​អាមេរិក​ខាងជើង​ ​ដែល​មានឈ្មោះ​ថា​ ​«​t​h​e​ ​Next​ ​G​ ​Alliance​»​ ​ក្នុង​ការ​បង្កើត​យុគ​សម័យ​នៃ​បច្ចេកវិទ្យា​ 6​G​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ជាច្រើន​ ​ដែល​ជា​សមាជិក​ ​នឹង​ជួបជុំគ្នា​នាស​ប្ដាហ៍​ក្រោយ​ ​ដើម្បី​ចង​ស​ម្ព័ន្ធ ​និង​ ​បង្កើត​គោលការណ៍​រួម​ក្នុង​ការ​ផលិត​បច្ចេកវិទ្យា​ 6​G​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ​។​


​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ក្រុម​អ្នកឃ្លាំមើល​យល់ឃើញ​ថា​ ​ការ​ប្រមូលផ្តុំ​គ្នា​របស់​ក្រុមហ៊ុន​អាមេរិក​ធំ​ៗ​ខាងលើ​នេះ​ ​ស្ថិត​ក្នុង​គោលបំណង​រក​វិធីសាស្ត្រ​ទប់​ស្កាត់​ការ​រីក​លូតលាស់​លឿន​នៃ​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​ ​ជាពិសេស​គឺ​បច្ចេកវិទ្យា​ 6​G​ ​ដោយសារតែ​បច្ចុប្បន្ននេះ​ចិន​កំពុងតែ​នាំមុខ​លើ​បច្ចេកវិទ្យា​ 5​G​ ​ស្រាប់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner