កូរ៉េខាងជើង-កូរ៉េខាងត្បូង ប្រឈមមុខនឹងភាពតានតឹងខ្លាំងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង បំផ្ទុះអាគារការិយាល័យទំនាក់ទំនងរួមគ្នាចោល

កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាងបានបំផ្ទុះអគារការិយាល័យ ជាទីមន្ត្រីកូរ៉េខាងជើង និងកូរ៉េខាងត្បូងតែងជួបពិភាក្សាគ្នា ក៏ដូចជាធ្វើទំនាក់ទំនងគ្នាកន្លងទៅនេះចោលបន្ទាប់ពីទើបគំរាមប្រើយោធាដោះស្រាយបញ្ហា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងក៏បានអះអាងដែរថា កូរ៉េខាងជើងពិតជាបានបំផ្ទុះអគារកញ្ចក់ មានកម្ពស់៤ជាន់ ដែលធ្លាប់ត្រូវបានប្រើប្រាស់ជាកន្លែងបើកកិច្ចប្រជុំ និងធ្វើទំនាក់ទំនងជាប្រចាំរវាងមន្ត្រីកូរ៉េទាំងពីរនោះ ចោលបាត់ទៅហើយ ។

ហេតុការណ៍បានកើតឡើងក្រោយប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូចុង បានព្រមានប្រើប្រាស់យោធា ដើម្បីឆ្លើយតបទៅនឹងការបណ្តែតបណ្តោយរបស់កូរ៉េខាងត្បូង ឲ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង ធ្វើសកម្មភាពបង្ហោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង នៅតាមព្រំដែន បើទោះបីជាលោក មូន ចេអ៊ីន ធ្លាប់បានសន្យាថា នឹងដោះស្រាយបញ្ហានេះក៏ដោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner