អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣៥ម៉ឺននាក់ និងជាសះស្បើយជាង៣៩លាន៣៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៦លាន៥៥ម៉ឺន៤ពាន់៩១៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣៥ម៉ឺន៤ពាន់៥៥២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៩លាន៣៤ម៉ឺន៨ពាន់៥៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១១លាន៨៧ម៉ឺន៣ពាន់៧២៧នាក់ ស្លាប់ចំនួន២៥ម៉ឺន៦ពាន់២៥៤នាក់ និងជាសះស្បើយចំនួន៧លាន១៦ម៉ឺន៦ពាន់៩៩៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៩៥ម៉ឺន៨ពាន់១៤៣នាក់ ស្លាប់ចំនួន១៣ម៉ឺន១ពាន់៦១៨នាក់ និងជាសះស្បើយ៨លាន៣៨ម៉ឺន១ពាន់៧៧០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៩៤ម៉ឺន៧ពាន់៤០៣នាក់ ស្លាប់១៦ម៉ឺន៧ពាន់៤៩៧នាក់ និងជាសះស្បើយ៥លាន៣៨ម៉ឺន៩ពាន់៨៦៣នាក់ ៕

